ជ្រើសរើសភាសា: Khmer Khmer English English
​ចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា គ.ស.២០២៦ លោក​ ឈៀន​ ចាន់សេដ្ឋី​ អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ តំណាងលោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​ចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ក្រោមការដឹកនាំ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ នៅទីបញ្ជាការវរសេនាតូចលេខ១០៥ ដើម្បីលើកទឹកចិត្ដ និងឧបត្ថម្ភគាំទ្រជា​មធ្យោបាយដឹកជញ្ជូន​(រថយន្ត​ និងម៉ូតូ) គ្រឿងឧបភោគ​ បរិភោគ​ ថ្នាំពេទ្យ​ សម្ភារៈប្រេីប្រាស់​​មួយចំនួន និងថវិកា ជូនដល់អង្គភាពទាំងពីរ ដែលកំពុងប្រចាំការការពារព្រំដែននៅតំបន់មុំបី ក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ។

ព័ត៌មានទាក់ទង